កិច្ចប្រជុំលើកទី២ ពិនិត្យឡើងវិញលើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក (ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យឡើងវិញ លើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក រវាងកម្ពជា-វៀតណាម នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ ក្រោមអធិបតីភាព និងដឹកនាំដោយឯកឧត្តម ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ៕