Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម (ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨)

សៀមរាប៖ ឯក​ឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំកិច្ច​ប្រជុំ ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​ពិនិត្យ​ឡើង​វិញ និង​ធ្វើ​បច្ចុប្បន្ន​ភាព​គោល​ការណ៍​ណែនាំ​គ្រោង​ប្លង់​បឋម សម្រាប់​គម្រោង​ទំនប់​វារី​អគ្គិសនី នៅ​លើ​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រី MRC និងជំនាញការជាតិ និងអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំ៖

• ផ្តល់ព័ត៌មានអំពីខ្លឹមសារ និងវឌ្ឍនភាពរបស់ PDG2009 និងការកំណត់ផ្នែកសម្រាប់ធ្វើបច្ចុប្បន្នភាព

• បង្ហាញអំពីសំណើសម្រាប់ធ្វើបច្ចុប្បន្នភាព និងការកែសម្រួល PDG2018

• ធ្វើការពិភាក្សាជាក្រុមទៅលើផ្នែកនីមួយៗរបស់ PDG2018

• ប្រមូលមតិយោបល់ពីប្រទេសសមាជិកដើម្បីកែសម្រួល PDG2018