សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់គម្រោងទំនប់វារីអគ្គិសនី នៅលើទន្លេមេ នៃទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រី MRC និងជំនាញការជាតិ និងអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំ៖
• ផ្តល់ព័ត៌មានអំពីខ្លឹមសារ និងវឌ្ឍនភាពរបស់ PDG2009 និងការកំណត់ផ្នែកសម្រាប់ធ្វើបច្ចុប្បន្នភាព
• បង្ហាញអំពីសំណើសម្រាប់ធ្វើបច្ចុប្បន្នភាព និងការកែសម្រួល PDG2018
• ធ្វើការពិភាក្សាជាក្រុមទៅលើផ្នែកនីមួយៗរបស់ PDG2018
• ប្រមូលមតិយោបល់ពីប្រទេសសមាជិកដើម្បីកែសម្រួល PDG2018