Developed by Khmer Focus
កិច្ចប្រជុំគណៈកម្មការចម្រុះរវាង កម្ពុជា-វៀតណាម លើកទី១៦ (ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក ហាក់ សុជាតិ ប្រធាន​នាយកដ្ឋាន​ផែនការ និង​កិច្ច​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ក្រសួង ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​រវាង កម្ពុជា-វៀតណាម លើក​ទី១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៨ នៅ​ទីក្រុង ហាណូយ ប្រទេស​វៀតណាម។ កិច្ច​ប្រជុំ​នេះ​ដឹក​នាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៦ ដែលរៀបចំឡើងដោយភាគីវៀតណាម៕