កិច្ចប្រជុំគណៈកម្មការចម្រុះរវាង កម្ពុជា-វៀតណាម លើកទី១៦ (ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះរវាង កម្ពុជា-វៀតណាម លើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៦ ដែលរៀបចំឡើងដោយភាគីវៀតណាម៕