កិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពិនិត្យលើការអនុវត្តគម្រោងនានាក្នុងផែនការចង្អុលថ្នាក់ជាតិ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពិនិត្យលើការអនុវត្តគម្រោងនានា ក្នុងផែនការចង្អុលថ្នាក់ជាតិ ឆ្នាំ ២០១៦-២០២០ ដែលទ្រទ្រង់ដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក្នុងគោលបំណងដើម្បីពិនិត្យលើការអនុវត្តគម្រោងនានា ក្នុងផែនការចង្អុលថ្នាក់ជាតិ និងកំណត់ផែនការការងារដែលត្រូវអនុវត្តន៍បន្ត៕