Developed by Khmer Focus
កិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពិនិត្យលើការអនុវត្តគម្រោងនានាក្នុងផែនការចង្អុលថ្នាក់ជាតិ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​លើការអនុវត្ត​គម្រោងនានា ក្នុង​ផែនការ​ចង្អុល​ថ្នាក់​ជាតិ ឆ្នាំ ២០១៦-២០២០ ដែល​ទ្រទ្រង់​ដោយ​លេខាធិការដ្ឋាន​​គណៈ​កម្មការ​ទន្លេ​មេគង្គ។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក្នុងគោលបំណងដើម្បីពិនិត្យលើការអនុវត្តគម្រោងនានា ក្នុងផែនការចង្អុលថ្នាក់ជាតិ និងកំណត់ផែនការការងារដែលត្រូវអនុវត្តន៍បន្ត៕