កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ លើកទី៨ (ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ២០១៨)
បន្ទាយមានជ័យ៖ លោកស្រី សូ សុខា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ លើកទី៨ របស់ក្រុមការងារយេនឌ័រថ្នាក់ជាតិ និងមន្ត្រីបង្គោលយេនឌ័រ នៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងធនធានទឹក និងឧតុនិយម៕