Developed by Khmer Focus
កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ លើកទី៨ (ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ២០១៨)

បន្ទាយមានជ័យ៖ លោក​ស្រី​ សូ សុខា អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ចប្រជុំ​ និង​ទស្សនកិច្ច​សិក្សា​ប្រចាំ​ឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​បន្ត​ឆ្នាំ២០១៩ លើក​ទី៨ របស់​ក្រុម​ការងារ​យេនឌ័រ​ថ្នាក់ជាតិ និង​មន្ត្រី​បង្គោល​យេនឌ័រ នៃ​មន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត​ ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងធនធានទឹក និងឧតុនិយម៕