Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការថ្នាក់តំបន់ស្តីពី ការតាមដានបរិស្ថានរួមគ្នា (ថ្ងៃទី ២២-២៣ ខែមករា ឆ្នាំ២០១៩)

វៀងច័ន្ទ៖ លោក សុខ ខុម ប្រធាន​នាយកដ្ឋាន និង​លោក ថៃ ពិសិដ្ឋ អនុប្រធាន​នាយកដ្ឋាន បណ្ដា​គម្រោង និង​កម្មវិធី និង​មន្ត្រី​តំណាង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​រដ្ឋបាល​ជលផល បាន​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនាញការ​ថ្នាក់​តំបន់​ស្តីពី ការតាមដាន​បរិស្ថានរួមគ្នា (JEM) ដោយមានការចូលរួមពីក្រុមជំនាញការ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖

១- ពិភាក្សាលើកម្មវិធីតាមដានបរិស្ថានរួមគ្នា ជាលក្ខណៈស្តង់ដារ និងវិទ្យាសាស្ត្រ ដើម្បីតាមដានផលប៉ះពាល់នៃគម្រោងវារីអគ្គិសនី នៅទន្លេមេគង្គមេ

២- ពិភាក្សា និងបំពេញបន្ថែមនៃវិធីសាស្រ្ត និងទិន្នន័យដែលត្រូវការសម្រាប់ដំណើរការ តាមដានបរិស្ថានរួមគ្នា ដើម្បីធ្វើឱ្យប្រសើរឡើង នៃការរៀបចំផែនការ និងរចនាបទនៃគម្រោងវារីអគ្គិសនី

៣- ពិភាក្សាលើការអនុវត្តសាកល្បង នៃការតាមដានបរិស្ថានរួមគ្នា នៅគម្រោង ដនសាហុង និងសាយ៉ាប៉ូរី និង

៤- ពិភាក្សាលើកផែនការបន្ទាប់៕