វៀងច័ន្ទ៖ លោក សុខ ខុម ប្រធាននាយកដ្ឋាន និងលោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន បណ្ដាគម្រោង និងកម្មវិធី និងមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំក្រុមជំនាញការថ្នាក់តំបន់ស្តីពី ការតាមដានបរិស្ថានរួមគ្នា (JEM) ដោយមានការចូលរួមពីក្រុមជំនាញការ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១- ពិភាក្សាលើកម្មវិធីតាមដានបរិស្ថានរួមគ្នា ជាលក្ខណៈស្តង់ដារ និងវិទ្យាសាស្ត្រ ដើម្បីតាមដានផលប៉ះពាល់នៃគម្រោងវារីអគ្គិសនី នៅទន្លេមេគង្គមេ
២- ពិភាក្សា និងបំពេញបន្ថែមនៃវិធីសាស្រ្ត និងទិន្នន័យដែលត្រូវការសម្រាប់ដំណើរការ តាមដានបរិស្ថានរួមគ្នា ដើម្បីធ្វើឱ្យប្រសើរឡើង នៃការរៀបចំផែនការ និងរចនាបទនៃគម្រោងវារីអគ្គិសនី
៣- ពិភាក្សាលើការអនុវត្តសាកល្បង នៃការតាមដានបរិស្ថានរួមគ្នា នៅគម្រោង ដនសាហុង និងសាយ៉ាប៉ូរី និង
៤- ពិភាក្សាលើកផែនការបន្ទាប់៕