Developed by Khmer Focus
កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងផែនការសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្ស (ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សាលើ សេចក្តីព្រាង​ផែនការសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្ស របស់អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣។ គ្រប់នាយកដ្ឋានពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន ជួយផ្តល់ព័ត៌មានលំអិតអំពី ស្ថានភាពមន្ត្រី តម្រូវការមន្ត្រីជំនាញ និងតម្រូវការវគ្គបណ្តុះបណ្តាលជំនាញ៕