កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងផែនការសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្ស (ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងផែនការសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្ស របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣។ គ្រប់នាយកដ្ឋានពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន ជួយផ្តល់ព័ត៌មានលំអិតអំពី ស្ថានភាពមន្ត្រី តម្រូវការមន្ត្រីជំនាញ និងតម្រូវការវគ្គបណ្តុះបណ្តាលជំនាញ៕