Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ របស់ក្រុមការងារ គណៈកម្មាធិការរួម MRC (ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ របស់ក្រុមការងារ គណៈកម្មាធិការរួម MRC លើកទី៣៤ ដោយមានការចូលរួមពីក្រុមការងារមកពីប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ​ វៀតណាម) និងលេខាធិការដ្ឋានគណៈកម្មកាទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យបញ្ចប់លើសេចក្តីព្រាងឯកសារនីតិវិធីចំនួនបួន រួមមាន Human Resources, Finance, Administration and Procurement Manuals) របស់គណៈកម្មការទន្លេមេគង្គ​ និងពិភាក្សាផ្តល់យោបល់បន្ថែមលើ សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ និងរបាយការណ៍ស្តីពី ការពិនិត្យកែសម្រួលឡើងវិញ ការប្រតិបត្តិការរបស់ស្ថាប័នគណៈកម្មការទន្លេមេគង្គ៕