វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ របស់ក្រុមការងារ គណៈកម្មាធិការរួម MRC លើកទី៣៤ ដោយមានការចូលរួមពីក្រុមការងារមកពីប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ វៀតណាម) និងលេខាធិការដ្ឋានគណៈកម្មកាទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យបញ្ចប់លើសេចក្តីព្រាងឯកសារនីតិវិធីចំនួនបួន រួមមាន Human Resources, Finance, Administration and Procurement Manuals) របស់គណៈកម្មការទន្លេមេគង្គ និងពិភាក្សាផ្តល់យោបល់បន្ថែមលើ សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ និងរបាយការណ៍ស្តីពី ការពិនិត្យកែសម្រួលឡើងវិញ ការប្រតិបត្តិការរបស់ស្ថាប័នគណៈកម្មការទន្លេមេគង្គ៕