វគ្គបណ្តុះបណ្តាលស្តីពីទស្សនៈទានទូទៅនៃការធ្វើនាវាចរណ៍ (ថ្ងៃទី ១២-១៣ ខែមីនា ឆ្នាំ២០១៩)
ហ្លួងប្រាបាង៖ លោក ធួន សុខជា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងលោក ផេង សុភ័ក្រ្ត មន្ត្រីនៃនាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីតំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ទស្សនៈទានទូទៅនៃការធ្វើនាវាចរណ៍ (Navigation Ship Locks) ក្នុងស្ថានីយ៍ទំនប់វារីអគ្គសនី ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ថៃ វៀតណាម ឡាវ) មន្រ្តី MRC និងជំនាញការអន្តរជាតិ៕