Developed by Khmer Focus
វគ្គបណ្តុះបណ្តាលស្តីពីទស្សនៈទានទូទៅនៃការធ្វើនាវាចរណ៍ (ថ្ងៃទី ១២-១៣ ខែមីនា ឆ្នាំ២០១៩)

ហ្លួងប្រាបាង៖ លោក ធួន សុខជា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និងចំណេះដឹង និង​លោក ផេង សុភ័ក្រ្ត មន្ត្រីនៃនាយកដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្រ្តីតំណាង​មកពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ទស្សនៈទានទូទៅនៃការធ្វើនាវាចរណ៍ (Navigation Ship Locks) ក្នុងស្ថានីយ៍ទំនប់វារីអគ្គសនី ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ថៃ វៀតណាម ឡាវ) មន្រ្តី MRC និងជំនាញការអន្តរជាតិ៕