Developed by Khmer Focus
កិច្ចប្រជុំការងារជាមួយស្ថាប័នកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ (IFC) (ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង លោក សុខ ខុម ប្រធាន និង​លោក ថៃ ពិសិដ្ឋ អនុប្រធាន​នាយកដ្ឋាន​បណ្ដាគម្រោង និង​កម្មវិធី លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេៈដឹង និង​លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​អគ្គ​លេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ និង​ចូលរួមកិច្ចប្រជុំការងារជាមួយស្ថាប័នកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ (IFC) ស្តីពីការវាយតម្លៃផលប៉ៈពាល់ជាបណ្តុំនៃការអភិវឌ្ឍន៍ក្នុងអាងទន្លេសេកុង។

លទ្ធផលនៃកិច្ចប្រជុំនេះ មានដូចតទៅ៖

១- បានស្តាប់អំពីគោលបំណង និងរបាយការណ៍បឋមស្តីពី ការវាយតម្លៃជាបណ្តុំសម្រាប់គម្រោងលើទន្លេសេកុង និង

២- បានបង្ហាញអំពីទស្សនៈ និងមេរៀន បទពិសោធន៍ ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធី របស់គណៈកម្មការទន្លេមេគង្គ ដែលអាចជាមូលដ្ឋានក្នុងដំណើរការរៀបចំរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដោយគ្របដណ្តប់លើទិដ្ឋភាពផលប៉ះពាល់បរិស្ថានឆ្លងដែន ការប្រើប្រាស់ទឹកចម្រុះវិស័យ យុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព ការចូលរួមរបស់ប្រទេសភាគខាងក្រោម និងការយល់ដឹងអំពីអ្នកពាក់ព័ន្ធចម្រុះ នូវដំណើរការគម្រោង ការចែកចាយទិន្នន័យ និងព័ត៌មានពេលគ្រាអាសន្ន គុណភាព និងសុវត្ថិភាពទំនប់ ការជូនដំណឹងជាមុន គោលការណ៍ណែនាំរបស់គណៈកម្មការទន្លេមេគង្គ និងការចែករំលែកផលប្រយោជន៍៕