Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យតាមដានកម្រិតនៃការអនុវត្តគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះនៅកម្ពុជា (ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំ​សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការ​ត្រួត​ពិនិត្យ តាម​ដាន​កម្រិត​នៃ​ការ​អនុវត្តគោល​ការណ៍​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ នៅកម្ពុជា​ឆ្នាំ​២០២០ ដើម្បីរៀបចំរបាយការណ៍ សូចនាករ SDG 6.5.1 លើកទី២ ជូន UNEP ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វេទិកាអង្គការមិនមែនរដ្ឋាភិបាល និងសកលវិទ្យាល័យភ្នំពេញ។

លទ្ធផលសិក្ខាសាលា៖

១. អង្គសិក្ខាសាលាបានត្រួតពិនិត្យលទ្ធផលរួមបញ្ចូលគ្នា និងបានធ្វើការវាយតម្លៃលើភាពជឿនលឿន នៃសូចនាករនីមួយៗ ដោយធៀបទៅនឹងលទ្ធផលនៃការត្រួពិនិត្យតាមដានលើកទី១ នៅឆ្នាំ២០១៧ ដែលពិន្ទុនៃសូចនាករនីមួយៗ មានការផ្លាស់ប្តូរ ដោយយោងទៅលើភាពជឿនលឿន នៃកម្រិតនៃការអនុវត្តIWRM

២. អង្គសិក្ខាសាលាបានឯកភាពគ្នាក្នុងការដាក់ពិន្ទុនៃសូចនាករនីមួយៗ ដោយមានការពិនិត្យ និងពិភាក្សា ពិគ្រោះយោបល់គ្នាយ៉ាងល្អិតល្អន់៕