ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យ តាមដានកម្រិតនៃការអនុវត្តគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ នៅកម្ពុជាឆ្នាំ២០២០ ដើម្បីរៀបចំរបាយការណ៍ សូចនាករ SDG 6.5.1 លើកទី២ ជូន UNEP ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វេទិកាអង្គការមិនមែនរដ្ឋាភិបាល និងសកលវិទ្យាល័យភ្នំពេញ។
លទ្ធផលសិក្ខាសាលា៖
១. អង្គសិក្ខាសាលាបានត្រួតពិនិត្យលទ្ធផលរួមបញ្ចូលគ្នា និងបានធ្វើការវាយតម្លៃលើភាពជឿនលឿន នៃសូចនាករនីមួយៗ ដោយធៀបទៅនឹងលទ្ធផលនៃការត្រួពិនិត្យតាមដានលើកទី១ នៅឆ្នាំ២០១៧ ដែលពិន្ទុនៃសូចនាករនីមួយៗ មានការផ្លាស់ប្តូរ ដោយយោងទៅលើភាពជឿនលឿន នៃកម្រិតនៃការអនុវត្តIWRM
២. អង្គសិក្ខាសាលាបានឯកភាពគ្នាក្នុងការដាក់ពិន្ទុនៃសូចនាករនីមួយៗ ដោយមានការពិនិត្យ និងពិភាក្សា ពិគ្រោះយោបល់គ្នាយ៉ាងល្អិតល្អន់៕