Developed by Khmer Focus

កិច្ច​ប្រជុំ​រវាង​ក្រុម​ជំនាញ​ការ​អន្តរ​ជាតិ មក​ពី MRC ជាមួយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​អាជ្ញាធរទន្លេសាប (ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧)

Category: MRC Council Study

ភ្នំពេញ៖ មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា រួម​មាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​លោក សុខ ខុម ប្រធាន​នាយកដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី បាន​ចូល​រួម​សម្រប​សម្រួល និង​ដឹកនាំ​កិច្ចប្រជុំ​រវាង​ក្រុម​ជំនាញការ​អន្តរជាតិ មកពី​គណៈកម្មការទន្លេមេគង្គ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប នៅសាលប្រជុំក្រសួង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ មន្រ្តីអាជ្ញាធរទន្លេសាប។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលពាក់ព័ន្ធនឹងការពិចារណារបស់ក្រសួងជំនាញ ពីលទ្ធផលវាយតម្លៃផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃការអភិវឌ្ឍ ផ្តោតសំខាន់ វារីអគ្គិសនី លើវិស័យផ្សេងទៀត។ បន្ទាប់ពីបានស្តាប់បទបង្ហាញ អង្គប្រជុំបានពិភាក្សា និងផ្តល់អនុសាសន៍ ជាពិសេស សម្រាប់ការរៀបចំសេណារីយ៉ូអភិវឌ្ឍន៍វារីអគ្គិសនី ដែលមានផលប៉ះពាល់ខ្លាំងលើផ្នែកជលផលនៅកម្ពុជា ដោយស្នើបញ្ចូលសេណារីយ៉ូ ហេដ្ឋារចនាសម្ព័ន្ធដោះស្រាយការកកដីល្បាប់នៅបាតអាង នៅគ្រប់សំណង់ទំនប់ ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ប្រព័ន្ធធារាសាស្រ្តប្រកបដោយចីរភាព និងការកំណត់យុទ្ធសាស្រ្ត សម្រាប់ដំណោះស្រាយបញ្ហាផលប៉ះពាល់អវិជ្ជមានផ្នែកជលផល៕

Hits: 249