Developed by Khmer Focus

កិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នកម្មសំណើគម្រោង ទៅមូលនិធិអាកាសធាតុបៃតង (ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨)

Category: CNMC

ភ្នំពេញ៖ លោក សាក់ សំអុល មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យ៉ង់ ចាន់បូរី  មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និងចំណេះដឹង នៃអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ រវាង​សមាជិក​ក្រុមការងារ​សរសេរសំណើ​គម្រោង ជាមួយ​ជំនាញការ​ជាន់ខ្ពស់ របស់​មជ្ឈមណ្ឌល និង​បណ្តាញបច្ចេកវិទ្យាអាកាសធាតុ (CTCN) ស្តីពី ការធ្វើបច្ចុប្បន្នកម្មសំណើគម្រោង ទៅមូលនិធិអាកាសធាតុបៃតង ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្ទាប់ពីសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ឧបករណ៍គ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការសរសេរសំណ់គម្រោង កាលពីថ្ងៃទី ១៨-២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា របស់ក្រុមការងារ ជាពិសេសធ្វើបច្ចុប្បន្នភាពនៃការរៀបចំសំណើគម្រោង ទៅមូលនិធិអាកាសធាតុបៃតង នៅពេលខាងមុខ៕

Hits: 1797