កិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នកម្មសំណើគម្រោង ទៅមូលនិធិអាកាសធាតុបៃតង (ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក សាក់ សំអុល មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក យ៉ង់ ចាន់បូរី មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ រវាងសមាជិកក្រុមការងារសរសេរសំណើគម្រោង ជាមួយជំនាញការជាន់ខ្ពស់ របស់មជ្ឈមណ្ឌល និងបណ្តាញបច្ចេកវិទ្យាអាកាសធាតុ (CTCN) ស្តីពី ការធ្វើបច្ចុប្បន្នកម្មសំណើគម្រោង ទៅមូលនិធិអាកាសធាតុបៃតង ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្ទាប់ពីសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ឧបករណ៍គ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការសរសេរសំណ់គម្រោង កាលពីថ្ងៃទី ១៨-២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា របស់ក្រុមការងារ ជាពិសេសធ្វើបច្ចុប្បន្នភាពនៃការរៀបចំសំណើគម្រោង ទៅមូលនិធិអាកាសធាតុបៃតង នៅពេលខាងមុខ៕