Developed by Khmer Focus

វេទិកាមហាតំបន់ទន្លេ មេគង្គ ២០១៨ ស្តីពីទឹក ស្បៀង និងថាមពល (ថ្ងៃទី ០៤-០៦ ខែធ្នូ ឆ្នាំ២០១៨)

Category: CNMC

មីយ៉ាន់ម៉ា៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង​ និង​លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​វេទិកា​មហា​តំបន់​ទន្លេ​មេគង្គ ២០១៨ ស្តីពី​ទឹក ស្បៀង និង​ថាមពល ដែល​មានអ្នកចូលរួមមកពីផ្នែក វិស័យ និងជំនាញផ្សេងៗគ្នា ពីខាងស្ថាប័នរដ្ឋាភិបាល សិក្សាស្រាជ្រាវ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនប្រឹក្សាពិគ្រោះយោបល់ និងអ្នកគ្រប់គ្រង។

គោលបំណងនៃវេទិកា គឺដើម្បី (១). ចែករំលែកទស្សនដល់អ្នកពាក់ព័ន្ធ ក្នុងតំបន់មេគង្គ អំពីតម្រូវការទិន្នន័យទឹក (២). ចែករំលែកព័ត៌មាន និងចំណេះដឹងជាមូលដ្ឋានដល់ការបង្កើតវេទិកាចែករំលែកទិន្នន័យទឹក និងទិន្នន័យសេដ្ឋកិច្ច-សង្គម ទន្លេមេគង្គ និង (៣). លើកកម្ពស់សម្ព័ន្ធភាព ការចូលរួម និង ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយអ្នកពាក់ព័ន្ធ និងស្ថាប័នសំខាន់ៗក្នុងតំបន់មេគង្គ៕

Hits: 1989