វេទិកាមហាតំបន់ទន្លេ មេគង្គ ២០១៨ ស្តីពីទឹក ស្បៀង និងថាមពល (ថ្ងៃទី ០៤-០៦ ខែធ្នូ ឆ្នាំ២០១៨)
មីយ៉ាន់ម៉ា៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមវេទិកាមហាតំបន់ទន្លេមេគង្គ ២០១៨ ស្តីពីទឹក ស្បៀង និងថាមពល ដែលមានអ្នកចូលរួមមកពីផ្នែក វិស័យ និងជំនាញផ្សេងៗគ្នា ពីខាងស្ថាប័នរដ្ឋាភិបាល សិក្សាស្រាជ្រាវ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនប្រឹក្សាពិគ្រោះយោបល់ និងអ្នកគ្រប់គ្រង។
គោលបំណងនៃវេទិកា គឺដើម្បី (១). ចែករំលែកទស្សនដល់អ្នកពាក់ព័ន្ធ ក្នុងតំបន់មេគង្គ អំពីតម្រូវការទិន្នន័យទឹក (២). ចែករំលែកព័ត៌មាន និងចំណេះដឹងជាមូលដ្ឋានដល់ការបង្កើតវេទិកាចែករំលែកទិន្នន័យទឹក និងទិន្នន័យសេដ្ឋកិច្ច-សង្គម ទន្លេមេគង្គ និង (៣). លើកកម្ពស់សម្ព័ន្ធភាព ការចូលរួម និង ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយអ្នកពាក់ព័ន្ធ និងស្ថាប័នសំខាន់ៗក្នុងតំបន់មេគង្គ៕