Developed by Khmer Focus

កិច្ចប្រជុំដើម្បីពង្រឹងការងារបច្ចេកទេស និងហិរញ្ញវត្ថុ (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​សមាសភាគទី២ នៃ​គម្រោង គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ ដំណាក់កាលទី៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​ការងារ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់មន្រ្តី​ដែល​ជា​សមាជិក​ក្រុមការងារ រួមទាំងមន្រ្តីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តទាំងបួន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគិរី) ក្នុងការត្រៀមលក្ខណៈជាមុន មុននិងធ្វើការជាមួយក្រុមហ៊ុនទីប្រឹក្សាគម្រោង និងក្រុមហ៊ុនទទួលការងារគ្រប់គ្រងធនធានទឹក។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព ដោយឡែក ផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុ និងការពង្រឹងសម្ថភាពបច្ចេកទេស ក៏ដូចជាការអនុវត្តសកម្មភាពការងារពាក់ព័ន្ធក្នុងផែនការសកម្មភាពនៅក្នុងផែនការប្រចាំឆ្នាំ២០១៩៕

Hits: 1804