កិច្ចប្រជុំដើម្បីពង្រឹងការងារបច្ចេកទេស និងហិរញ្ញវត្ថុ (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាគទី២ នៃគម្រោង គ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដំណាក់កាលទី៣ បានដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងការងារបច្ចេកទេស និងហិរញ្ញវត្ថុ ដល់មន្រ្តីដែលជាសមាជិកក្រុមការងារ រួមទាំងមន្រ្តីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តទាំងបួន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគិរី) ក្នុងការត្រៀមលក្ខណៈជាមុន មុននិងធ្វើការជាមួយក្រុមហ៊ុនទីប្រឹក្សាគម្រោង និងក្រុមហ៊ុនទទួលការងារគ្រប់គ្រងធនធានទឹក។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព ដោយឡែក ផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុ និងការពង្រឹងសម្ថភាពបច្ចេកទេស ក៏ដូចជាការអនុវត្តសកម្មភាពការងារពាក់ព័ន្ធក្នុងផែនការសកម្មភាពនៅក្នុងផែនការប្រចាំឆ្នាំ២០១៩៕