Developed by Khmer Focus

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសកម្មភាពការងារ និងសមិទ្ធផល ឆ្នាំ២០១៨ (ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ​ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និង​ពិភាក្សា​កែសម្រួល​លើ សេចក្តីព្រាង​របាយការណ៍សកម្មភាពការងារ និង​សមិទ្ធផល ឆ្នាំ២០១៨។ ក្រុមការងាររៀបចំរបាយការណ៍ បានទទួលអនុសាសន៍ណែនាំពីឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ ដើម្បីយកទៅរៀបចំកែលម្អបន្ថែម ទាំងទម្រង់​ ខ្លឹមសារ និងការបញ្ចូលព័ត៌មាន និងរូបភាពបន្ថែម​ទៀត​ ធ្វើឱ្យសេចក្តីព្រាងរបាយការណ៍នេះ មានភាពល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ និងរៀបចំដាក់ឆ្លងសុំថ្នាក់ដឹកនាំអនុម័ត និងចាត់ចែងបោះពុម្ព ទុកប្រើប្រាស់ និងផ្សព្វផ្សាយ​ក្នុងឆ្នាំ​២០១៩៕

Hits: 1873