កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសកម្មភាពការងារ និងសមិទ្ធផល ឆ្នាំ២០១៨ (ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាកែសម្រួលលើ សេចក្តីព្រាងរបាយការណ៍សកម្មភាពការងារ និងសមិទ្ធផល ឆ្នាំ២០១៨។ ក្រុមការងាររៀបចំរបាយការណ៍ បានទទួលអនុសាសន៍ណែនាំពីឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ ដើម្បីយកទៅរៀបចំកែលម្អបន្ថែម ទាំងទម្រង់ ខ្លឹមសារ និងការបញ្ចូលព័ត៌មាន និងរូបភាពបន្ថែមទៀត ធ្វើឱ្យសេចក្តីព្រាងរបាយការណ៍នេះ មានភាពល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ និងរៀបចំដាក់ឆ្លងសុំថ្នាក់ដឹកនាំអនុម័ត និងចាត់ចែងបោះពុម្ព ទុកប្រើប្រាស់ និងផ្សព្វផ្សាយក្នុងឆ្នាំ២០១៩៕