កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យលើរបាយការណ៍ថ្នាក់ជាតិធនធានបរិស្ថាន (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩)
Category: CNMC
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យលើរបាយការណ៍ថ្នាក់ជាតិធនធានបរិស្ថាន ដោយមានការចូលរួមមកពីតំណាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអ្នកជំនាញការថ្នាក់ជាតិ។
គោលបំណងនៃកិច្ចប្រជុំ៖
១)- ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ថ្នាក់ជាតិលើធនធានបរិស្ថាននៅប្រទេសកម្ពុជា និង
២)- ស្វែងយល់អំពីការកំណត់បញ្ជីឈ្មោះការពារសំខាន់ៗចំនួន ១០ និងបញ្ជីឈ្មោះតំបន់ការពារជាអាទិភាព ដែលមានសារៈសំខាន់សម្រាប់តំបន់ ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថានរបស់ MRC និងការឯកភាពលើបញ្ជីឈ្មោះ៕
Hits: 1706