Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យលើរបាយការណ៍ថ្នាក់ជាតិធនធានបរិស្ថាន (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម​ តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យលើរបាយការណ៍ថ្នាក់ជាតិធនធានបរិស្ថាន ដោយមានការចូលរួមមកពីតំណាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអ្នកជំនាញការថ្នាក់ជាតិ។

គោលបំណងនៃកិច្ចប្រជុំ៖

១)- ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ថ្នាក់ជាតិលើធនធានបរិស្ថាននៅប្រទេសកម្ពុជា និង

២)- ស្វែងយល់អំពីការកំណត់បញ្ជីឈ្មោះការពារសំខាន់ៗចំនួន ១០ និងបញ្ជីឈ្មោះតំបន់ការពារជាអាទិភាព ដែលមានសារៈសំខាន់សម្រាប់តំបន់ ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថានរបស់ MRC និងការឯកភាពលើបញ្ជីឈ្មោះ៕