Developed by Khmer Focus

កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការថវិការបស់ MRC (ថ្ងៃទី ១៩-២០ ខែមិថុនា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការ​ដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការថវិកា របស់ MRC និងកិច្ចប្រជុំក្រៅផ្លូវការ ជាមួយដៃគូអភិវឌ្ឍន៏ ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

ជាលទ្ធផលសង្ខេបនៃកិច្ចប្រជុំទាំងពីរខាងលើ មានដូចខាងក្រោម៖

១. កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការថវិការបស់ MRC

- អង្គប្រជុំបានជ្រាបនូវរបាយការណ៍លទ្ធផលការងារ និងការពិនិត្យឡើងវិញថវិកា ចំណាយក្នុងឆ្នាំ២០១៨

- របាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្ត និងពិនិត្យឡើងវិញថវិកា ចំណាយពាក់កណ្តាលឆ្នាំ (ខែមករា-ឧសភា) ក្នុងផែនការការងារប្រចាំឆ្នាំ២០១៩

- អង្គប្រជុំបានពិនិត្យពិភាក្សា និងឯកភាពលើសំណើសុំថវិកា សម្រាប់សកម្មភាពបន្ត ដែលចាំបាច់មួយ ចំនួនក្នុងផែនការការងារឆ្នាំ២០១៩ រួមមាន Activity on MRC Procedure, Activity on Climate Change, Activity on Navigation, Activity on Initial Studies និង Cambodia’s request regarding the TbEIA project។

២. កិច្ចប្រជុំក្រៅផ្លូវការជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្របខណ្ឌ MRC

- អង្គប្រជុំបានជ្រាបពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ 2016-2020, NIP និងការរៀបចំធ្វើ បច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង 2021-2030 ការត្រួតពិនិត្យឡើងវិញ និងអនុសាសន៍គន្លឹះមួយ ចំនួន ទៅលើផែនការយុទ្ធសាស្ត្រពាក់កណ្តាលអាណត្ត និងការប្រតិបត្តិរបស់គណៈកម្មការទន្លេមេគង្គ

- អង្គប្រជុំបានកត់សំគាល់ និងវាយតម្លៃខ្ពស់ លើការអនុវត្តនីតិវិធីទាំង៥ របស់គណៈកម្មការទន្លេមេគង្គ  ការធ្វើបច្ចុប្បន្នភាព PDG សម្រាប់ទំនប់វារីអគ្គិសនីលើទន្លេមេ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី

- ដៃគូអភិវឌ្ឍន៍រួមមាន Australia, Belgium, EU, WB, France, Germany, Japan, Luxembourg, Netherland, Sweden, Switzerland, USA នៅបន្តកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មការទន្លេ មេគង្គ និងស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវយន្តការសម្របសម្រួល ជាមួយ ដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) និងជាមួយយន្តការសហប្រតិបត្តិការដទៃទៀតក្នុងតំបន់៕

Hits: 1740