កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការថវិការបស់ MRC (ថ្ងៃទី ១៩-២០ ខែមិថុនា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការថវិកា របស់ MRC និងកិច្ចប្រជុំក្រៅផ្លូវការ ជាមួយដៃគូអភិវឌ្ឍន៏ ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
ជាលទ្ធផលសង្ខេបនៃកិច្ចប្រជុំទាំងពីរខាងលើ មានដូចខាងក្រោម៖
១. កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការថវិការបស់ MRC
- អង្គប្រជុំបានជ្រាបនូវរបាយការណ៍លទ្ធផលការងារ និងការពិនិត្យឡើងវិញថវិកា ចំណាយក្នុងឆ្នាំ២០១៨
- របាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្ត និងពិនិត្យឡើងវិញថវិកា ចំណាយពាក់កណ្តាលឆ្នាំ (ខែមករា-ឧសភា) ក្នុងផែនការការងារប្រចាំឆ្នាំ២០១៩
- អង្គប្រជុំបានពិនិត្យពិភាក្សា និងឯកភាពលើសំណើសុំថវិកា សម្រាប់សកម្មភាពបន្ត ដែលចាំបាច់មួយ ចំនួនក្នុងផែនការការងារឆ្នាំ២០១៩ រួមមាន Activity on MRC Procedure, Activity on Climate Change, Activity on Navigation, Activity on Initial Studies និង Cambodia’s request regarding the TbEIA project។
២. កិច្ចប្រជុំក្រៅផ្លូវការជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្របខណ្ឌ MRC
- អង្គប្រជុំបានជ្រាបពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ 2016-2020, NIP និងការរៀបចំធ្វើ បច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង 2021-2030 ការត្រួតពិនិត្យឡើងវិញ និងអនុសាសន៍គន្លឹះមួយ ចំនួន ទៅលើផែនការយុទ្ធសាស្ត្រពាក់កណ្តាលអាណត្ត និងការប្រតិបត្តិរបស់គណៈកម្មការទន្លេមេគង្គ
- អង្គប្រជុំបានកត់សំគាល់ និងវាយតម្លៃខ្ពស់ លើការអនុវត្តនីតិវិធីទាំង៥ របស់គណៈកម្មការទន្លេមេគង្គ ការធ្វើបច្ចុប្បន្នភាព PDG សម្រាប់ទំនប់វារីអគ្គិសនីលើទន្លេមេ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី
- ដៃគូអភិវឌ្ឍន៍រួមមាន Australia, Belgium, EU, WB, France, Germany, Japan, Luxembourg, Netherland, Sweden, Switzerland, USA នៅបន្តកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មការទន្លេ មេគង្គ និងស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវយន្តការសម្របសម្រួល ជាមួយ ដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) និងជាមួយយន្តការសហប្រតិបត្តិការដទៃទៀតក្នុងតំបន់៕