កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបញ្ចប់សេចក្តីព្រាង PDG (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩)
ហូជីមិញ៖ មន្រ្តីពីកម្ពុជាចំនួន ០៤រូប រួមមាន លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តី០២ រូបទៀត មកពីក្រសួងរ៉ែ និងថាមពល និងជំនាញការជាតិ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបញ្ចប់សេចក្តីព្រាង PDG សម្រាប់ទំនប់វារីអគ្គិសនីនៅលើទន្លេមេ។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
លទ្ធផលនៃកិច្ចប្រជុំ៖
⁃ អង្គប្រជុំបានពិនិត្យលើសេចក្តីព្រាង PDG ទាំង ៩ផ្នែក
⁃ មានការកែសម្រួលបញ្ចូលយោបល់ពីប្រទេសផ្សេងៗ ទៅក្នុងសេចក្តីព្រាងនេះ
⁃ បានពិនិត្យលើសំណើការកសាងសមត្ថភាព និងកាអនុវត្តបន្ទាប់ពីមានការអនុម័តពី JC
⁃ ជាចុងក្រោយ អង្គប្រជុំមិនបានឯកភាពលើសេចក្តីព្រាង PDG នេះទេ ដោយសារខាងឡាវមិនទាន់ឯកភាពលើចំណុចមួយចំនួន។ ឡាវនឹងផ្តល់ Comments ទៅ MRCS នៅដើមខែសីហា
⁃ សេចក្តីព្រាង PDG នេះ នឹងយកទៅដាក់ជូន JC លើកទី៤៩ នៅខែកញ្ញា ដើម្បីសុំការអនុម័ត៕
Hits: 1738