Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបញ្ចប់សេចក្តីព្រាង PDG (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩)

ហូជីមិញ៖ មន្រ្តីពីកម្ពុជាចំនួន ០៤រូប រួមមាន លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តា​គម្រោង និងកម្មវិធី លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរ​ជាតិ និងមន្រ្តី០២ រូបទៀត មកពីក្រសួងរ៉ែ និងថាមពល និងជំនាញការជាតិ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបញ្ចប់សេចក្តីព្រាង PDG សម្រាប់ទំនប់វារីអគ្គិសនីនៅលើទន្លេមេ។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

លទ្ធផលនៃកិច្ចប្រជុំ៖

⁃ អង្គប្រជុំបានពិនិត្យលើសេចក្តីព្រាង PDG ទាំង ៩ផ្នែក

⁃ មានការកែសម្រួលបញ្ចូលយោបល់ពីប្រទេសផ្សេងៗ ទៅក្នុងសេចក្តីព្រាងនេះ

⁃ បានពិនិត្យលើសំណើការកសាងសមត្ថភាព និងកាអនុវត្តបន្ទាប់ពីមានការអនុម័តពី JC

⁃ ជាចុងក្រោយ អង្គប្រជុំមិនបានឯកភាពលើសេចក្តីព្រាង PDG នេះទេ ដោយសារខាងឡាវមិនទាន់ឯកភាពលើចំណុចមួយចំនួន។ ឡាវនឹងផ្តល់ Comments ទៅ MRCS នៅដើមខែសីហា

⁃ សេចក្តីព្រាង PDG នេះ នឹងយកទៅដាក់ជូន JC លើកទី៤៩ នៅខែកញ្ញា ដើម្បីសុំការអនុម័ត៕