កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ ប្រចាំខែកក្កដា (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារដែលបានអនុវត្ត បញ្ហាប្រឈម ដំណោះស្រាយ ប្រចាំខែកក្កដា និងទិសដៅការងារបន្ត។
អង្គប្រជុំ បានជ្រាបពីស្ថានភាពការងារទូទៅ និងរបាយការណ៍លទ្ធផលការងារអនុវត្តក្នុងខែកក្កដា របស់នាយកដ្ឋានជំនាញទាំងប្រាំ និងការងារផ្សេងៗទៀតរួមមាន៖ (១) ប្រគល់ជូននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសេចក្តីព្រាងក្រុមការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ គជទមក ២០២១-២០២៥ (២) ណែនាំដល់ក្រុមការងារដែលទើបបង្កើតឡើងរួចហើយ យកចិត្តទុកដាក់អនុវត្តតាមតួនាភារកិច្ច និងផែនទីការងាររៀងៗខ្លួន ស្របតាមស្ថានភាពបច្ចុប្បន្ន (៣) បន្តការងាររៀបចំរបាយការណ៍ស្តីពី ការងារគេហទំព័រ គជទមក ការធ្វើបច្ចុប្បន្នភាព និងព្យាករណ៍ស្ថានភាពកម្ពស់ទឹកទន្លេ ទឹកភ្លៀង ព្យុះ នៅក្នុងអាងទន្លេមេគង្គ (៤) យន្តការ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ និង (៥) ផែនទីការងារសម្រាប់ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ គជទមក។
កិច្ចប្រជុំលើកក្រោយប្រចាំខែសីហា គ្រោងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នឹងផ្តោតសំខាន់ទៅលើការពិនិត្យ ផ្តល់យោបល់លើឯកសារសម្រាប់កិច្ចប្រជុំលើកទី៤៩ របស់គណៈកម្មាធិការរួម MRC ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ០៤-០៥ ខែកញ្ញា ២០១៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត៕
Hits: 1780