Developed by Khmer Focus

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ ប្រចាំខែកក្កដា (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារ​ដែលបានអនុវត្ត បញ្ហាប្រឈម ដំណោះស្រាយ ប្រចាំខែកក្កដា និង​ទិសដៅការងារបន្ត​។

អង្គប្រជុំ បានជ្រាបពីស្ថានភាពការងារទូទៅ និងរបាយការណ៍លទ្ធផលការងារអនុវត្តក្នុងខែកក្កដា របស់នាយកដ្ឋានជំនាញទាំងប្រាំ និងការងារផ្សេងៗទៀតរួមមាន៖ (១) ប្រគល់ជូននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសេចក្តីព្រាងក្រុមការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ គជទមក ២០២១-២០២៥ (២) ​ណែនាំដល់ក្រុមការងារដែលទើបបង្កើតឡើងរួចហើយ យកចិត្តទុកដាក់អនុវត្តតាមតួនាភារកិច្ច និងផែនទីការងាររៀងៗខ្លួន ស្របតាមស្ថានភាពបច្ចុប្បន្ន​ (៣) បន្តការងាររៀបចំរបាយការណ៍ស្តីពី ការងារគេហទំព័រ គជទមក​ ការធ្វើបច្ចុប្បន្នភាព និងព្យាករណ៍ស្ថានភាពកម្ពស់ទឹកទន្លេ ទឹកភ្លៀង​ ព្យុះ នៅក្នុងអាងទន្លេមេគង្គ​ ​(៤) យន្តការ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ​ និង (៥) ផែនទីការងារសម្រាប់ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ​២០១៩ របស់ គជទមក។

កិច្ចប្រជុំលើកក្រោយប្រចាំខែសីហា គ្រោងនៅថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ២០១៩ នឹងផ្តោតសំខាន់ទៅលើការពិនិត្យ ផ្តល់យោបល់លើឯកសារសម្រាប់កិច្ចប្រជុំលើកទី៤៩ របស់គណៈកម្មាធិការរួម​ MRC ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ០៤-០៥ ខែកញ្ញា ២០១៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត៕