កិច្ចប្រជុំថ្នាក់តំបន់លើកទី៧ របស់ក្រុមការងារ Joint Platform for Implementation of MRC Procedures (ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារ Joint Platform for Implementation of MRC Procedures របស់កម្ពុជា មានមកពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី៧ របស់ក្រុមការងារ Joint Platform for Implementation of MRC Procedures ដោយមានការចូលរួមពីក្រុមការងារ Joint Platform for Implementation of MRC Procedures នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ក្រុមជំនាញការ និងមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
លទ្ធផលនៃកិច្ចប្រជុំ៖
- បានធ្វើការដោះស្រាយបណ្តាបញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៦
- ឯកភាពប្តូរការឱ្យឈ្មោះឯកសារពី ឯកសារទស្សនទាន ទៅជាឯកសារការងារវិញ
- បានផ្តល់អនុសាសន៍ឱ្យរៀបចំកិច្ចប្រជុំមានរយៈពេល ២ថ្ងៃ ដូចដែលបានឯកភាពគ្នានៅក្នុងសេចក្តីព្រាងឯកសារការងារ CEO បានឯកភាពហើយតាមសំណើរកម្ពុជា និងថៃគាំទ្រ ពោលគឺមួយថ្ងៃសម្រាប់ទិដ្ឋភាពបច្ចេកទេស និងមួយថ្ងៃទៀតសម្រាប់គោលនយោបាយ
- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង Tracking Matrix សម្រាប់អនុវត្តន៍ផែនការសកម្មភាពរួម (Joint Action Plan) នៃគម្រោងទំនប់វារីអគ្គិសនីប៉ាកឡាយ
- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពី គោលការណ៍នៃការប្រើប្រាស់ប្រកបដោយភាពសមហេតុសមផល និងសមធម៌ នៅក្នុងបរិបទមេគង្គ
- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការអនុវត្តមាត្រា៧ ៨ និង១០ នៃកិច្ចព្រមព្រៀងមេគង្គ
- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារការងារស្តីពី បទពិសោធន៍ជាមេរៀនចេញពីការអនុវត្តនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង៕
Hits: 1800