Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី៧ របស់ក្រុមការងារ Joint Platform for Implementation of MRC Procedures (ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារ Joint Platform for Implementation of MRC Procedures របស់​កម្ពុជា មានមកពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំថ្នាក់តំបន់​លើកទី៧ របស់ក្រុមការងារ Joint Platform for Implementation of MRC Procedures ដោយមានការចូលរួមពីក្រុមការងារ Joint Platform for Implementation of MRC Procedures នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ក្រុមជំនាញការ និងមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

លទ្ធផលនៃកិច្ចប្រជុំ៖

- បានធ្វើការដោះស្រាយបណ្តាបញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៦

- ឯកភាពប្តូរការឱ្យឈ្មោះឯកសារពី ឯកសារទស្សនទាន ទៅជាឯកសារការងារវិញ

- បានផ្តល់អនុសាសន៍ឱ្យរៀបចំកិច្ចប្រជុំមានរយៈពេល ២ថ្ងៃ ដូចដែលបានឯកភាពគ្នានៅក្នុងសេចក្តីព្រាងឯកសារការងារ CEO បានឯកភាពហើយតាមសំណើរកម្ពុជា និងថៃគាំទ្រ ពោលគឺមួយថ្ងៃសម្រាប់ទិដ្ឋភាពបច្ចេកទេស និងមួយថ្ងៃទៀតសម្រាប់គោលនយោបាយ

- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង Tracking Matrix សម្រាប់អនុវត្តន៍ផែនការសកម្មភាពរួម (Joint Action Plan) នៃគម្រោងទំនប់វារីអគ្គិសនីប៉ាកឡាយ

- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពី គោលការណ៍នៃការប្រើប្រាស់ប្រកបដោយភាពសមហេតុសមផល និងសមធម៌ នៅក្នុងបរិបទមេគង្គ

- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការអនុវត្តមាត្រា៧ ៨ និង១០ នៃកិច្ចព្រមព្រៀងមេគង្គ

- បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារការងារស្តីពី បទពិសោធន៍ជាមេរៀនចេញពីការអនុវត្តនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង៕