Developed by Khmer Focus

ការងារថ្នាក់តំបន់លើ Swat Combined Model និងការធ្វើបច្ចុប្បន្នភាពលើ Knowledge base សម្រាប់អាងទន្លេមេគង្គ (ថ្ងៃទី ១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ក្រុម​ការងារ​ថ្នាក់​ជាតិ​កម្ពុជា ដឹកនាំ​ដោយលោក មាក ឆវណ្ណារិយ អនុប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និងចំណេះដឹង និងមន្រ្តី​បច្ចេកទេស និងមន្រ្តីបច្ចេកទេស តំណាង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចូលរួម​ជាមួយ​ក្រុមការងារ​ថ្នាក់តំបន់​លើ Swat Combined Model និង​ការធ្វើ​បច្ចុប្បន្នភាព​លើ Knowledge base សម្រាប់​អាងទន្លេ​មេគង្គ ដោយ​មាន​ការចូលរួមពីមន្រ្តី​ជំនាញនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃការងារគឺ ដើម្បីពិនិត្យ ពិភាក្សាលើការងារបច្ចេកទេស និងផ្តល់យោបល់លើការងារ ម៉ូដែល និងការធ្វើបច្ចុប្បន្នភាពមូលដ្ឋានចំណេះដឹង។

ជាលទ្ធផលនៃក្រុមការងារថ្នាក់តំបន់មានដូចជា៖

- ការធ្វើបច្ចុប្បន្នភាពលើ Knowledge base ពី ១៩៨០-២០១៧

- ការងារសិក្សាពីគុណសម្បត្តិ នៃការប្រើប្រាស់ Swat Combined Model

- ការពិភាក្សារួមគ្នាជាមួយនឹងប្រទេសជាសមាជិក ថាតើគួរសម្រេចប្រើតែ Swat Combined​ Model ឬ ប្រើទាំងពីរ ដោយមាន​​ Separated Swat និង​ Swat Combined Model៕

Hits: 154