ការងារថ្នាក់តំបន់លើ Swat Combined Model និងការធ្វើបច្ចុប្បន្នភាពលើ Knowledge base សម្រាប់អាងទន្លេមេគង្គ (ថ្ងៃទី ១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ក្រុមការងារថ្នាក់ជាតិកម្ពុជា ដឹកនាំដោយលោក មាក ឆវណ្ណារិយ អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងមន្រ្តីបច្ចេកទេស និងមន្រ្តីបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមជាមួយក្រុមការងារថ្នាក់តំបន់លើ Swat Combined Model និងការធ្វើបច្ចុប្បន្នភាពលើ Knowledge base សម្រាប់អាងទន្លេមេគង្គ ដោយមានការចូលរួមពីមន្រ្តីជំនាញនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃការងារគឺ ដើម្បីពិនិត្យ ពិភាក្សាលើការងារបច្ចេកទេស និងផ្តល់យោបល់លើការងារ ម៉ូដែល និងការធ្វើបច្ចុប្បន្នភាពមូលដ្ឋានចំណេះដឹង។
ជាលទ្ធផលនៃក្រុមការងារថ្នាក់តំបន់មានដូចជា៖
- ការធ្វើបច្ចុប្បន្នភាពលើ Knowledge base ពី ១៩៨០-២០១៧
- ការងារសិក្សាពីគុណសម្បត្តិ នៃការប្រើប្រាស់ Swat Combined Model
- ការពិភាក្សារួមគ្នាជាមួយនឹងប្រទេសជាសមាជិក ថាតើគួរសម្រេចប្រើតែ Swat Combined Model ឬ ប្រើទាំងពីរ ដោយមាន Separated Swat និង Swat Combined Model៕