កិច្ចប្រជុំក្រុមការងារកសាងផែនការការងារប្រចាំឆ្នាំ២០១៧ របស់ MRC (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦)
វៀងច័ន្ទ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំក្រុមការងារកសាងផែនការការងារប្រចាំឆ្នាំ២០១៧ របស់ MRC នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលកម្ពុជាមានឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង និងលោក អ៊ូ សុផាណា បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារកសាងផែនការការងារប្រចាំឆ្នាំ២០១៧ របស់ MRC និងដោយមានមន្ត្រីតំណាងប្រទេសជាសមាជិកទាំងបួន និងមន្ត្រីលេខាធិការដ្ឋាន MRC ចូលរួម។
កិច្ចប្រជុំការងារនេះ បានផ្តោតលើ៖
១- គម្រោងថវិកា ឆ្នាំ២០១៧
២- វិធីសាស្ត្រវិភាគថវិកា សម្រាប់សកម្មភាពត្រូវការជាចាំបាច់ និងជាប្រចាំ (routine outputs/activities) និងសកម្មភាពមិនប្រចាំ (non-routine outputs/activities)
៣- ពិភាក្សាអំពីផែនការសកម្មភាព និងលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៦ កន្លងមក៕
Hits: 2859