Developed by Khmer Focus

កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​កសាង​ផែន​ការ​ការ​ងារ​ប្រចាំ​ឆ្នាំ​២០១៧ របស់ MRC (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦)

វៀងច័ន្ទ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំក្រុមការងារកសាងផែនការការងារប្រចាំឆ្នាំ២០១៧ របស់ MRC នៅ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដែល​កម្ពុជា​មាន​ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខា​ធិការ​រង និង​លោក អ៊ូ សុផាណា បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​កសាង​ផែន​ការ​ការ​ងារ​ប្រចាំ​ឆ្នាំ២០១៧ របស់ MRC និងដោយមានមន្ត្រីតំណាងប្រទេសជាសមាជិកទាំងបួន និងមន្ត្រីលេខាធិការដ្ឋាន MRC ចូលរួម។

កិច្ចប្រជុំការងារនេះ បានផ្តោតលើ៖
១- គម្រោងថវិកា ឆ្នាំ២០១៧
២- វិធីសាស្ត្រវិភាគថវិកា សម្រាប់សកម្មភាពត្រូវការជាចាំបាច់ និងជាប្រចាំ (routine outputs/activities) និងសកម្មភាពមិនប្រចាំ (non-routine outputs/activities)
៣- ពិភាក្សាអំពីផែនការសកម្មភាព និងលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៦ កន្លងមក៕