កិច្ចប្រជុំថ្នាក់ជាតិស្ដីពី ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន តំបន់ដីសណ្ដមេគង្គ និងតំបន់ទន្លេសេសាន-ស្រែពក រវាងកម្ពុជា-វៀតណាម (ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦)
ភ្នំពេញ៖ នៅសាលប្រជុំដើមត្នោត នៃក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រជុំថ្នាក់ជាតិស្ដីពី ការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន តំបន់ដីសណ្ដមេគង្គ និងតំបន់ទន្លេសេសាន-ស្រែពក រវាងកម្ពុជា-វៀតណាម ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា CNMC និងក្រសួងធនធានទឹក និងឧតុនិយម MoWRAM។ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង CNMC និងលោក ម៉ៅ ហាក់ អគ្គនាយករង MoWRAM ជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំ និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសរុបចំនួន ២៤រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីជម្រាបជួនពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងពិភាក្សាស្វែងយល់ពីយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងការបង្កើតយន្តការសម្របសម្រួល សម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន រវាងប្រទេសទាំងពីរ៕
Hits: 2551