Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្ដីពី ការ​អនុវត្ត​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ឆ្លង​ដែន តំបន់​ដី​សណ្ដ​មេគង្គ និង​តំបន់​ទន្លេ​សេសាន-​ស្រែពក រវាងកម្ពុជា-​វៀតណាម (ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦)

ភ្នំពេញ៖ នៅ​សាល​ប្រជុំ​ដើម​ត្នោត​ នៃ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ បាន​បើក​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្ដីពី​ ការ​អនុវត្ត​គម្រោង គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ឆ្លង​ដែន​ តំបន់​ដី​សណ្ដ​មេគង្គ​ និង​តំបន់​ទន្លេ​សេសាន-​ស្រែពក​ រវាង​កម្ពុជា-​វៀតណាម​ ដែល​សហការ​រៀប​ចំ​ដោយ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា CNMC និង​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម MoWRAM​។​ ឯកឧត្តម​ វ៉ាត់​ បុត្តកុសល​ អគ្គ​លេខា​ធិការ​រង CNMC​ និង​លោក​ ម៉ៅ​ ហាក់​ អគ្គ​នាយក​រង​ MoWRAM​ ជា​គណៈ​អធិបតី​ ដឹក​នាំ​កិច្ច​ប្រជុំ​ និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ ស្ថាប័នពាក់ព័ន្ធសរុបចំនួន​ ២៤រូប។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីជម្រាបជួនពីវឌ្ឍនភាពនៃការអនុវត្តគម្រោង​ និងពិភាក្សាស្វែងយល់ពីយន្តការសហប្រតិបត្តិការដែលមានស្រាប់​ និងការបង្កើតយន្តការសម្របសម្រួល​ សម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន​ រវាងប្រទេសទាំងពីរ៕