កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការការងាររបស់ MRC ឆ្នាំ២០១៨ (ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧)
Category: CNMC
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការការងារ របស់គណ:កម្មការទន្លេមេគង្គឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ដោយមានមន្ត្រីចូលរួមពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមន្ត្រីក្រុមការងារ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ៖ ១/ បង្ហាញជូនចំណុចសំខាន់ៗនៃផែនការយុទ្ធសាស្ត្ររបស់MRC (២០១៦-២០២០) ទិដ្ឋភាពរួមនៃផែនការការងារឆ្នាំ២០១៧ និង ២០១៨ និង ២/ ពិនិត្យ ពិភាក្សា និងប្រមូលយោបល់ និងអនុសាសន៍ ពីអ្នកចូលរួមប្រជុំ លើសេចក្តីព្រាងផែនការការងាររបស់ MRC ឆ្នាំ២០១៨ ដើម្បីជាធាតុចូលសម្រាប់ពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់តំបន់ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសឡាវ៕