Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ លើ​សេចក្តី​ព្រាង​ផែនការ​ការងារ​របស់ MRC ឆ្នាំ២០១៨ (ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ លើ​សេចក្ដី​ព្រាង​ផែនការ​ការងារ របស់​គណ:​កម្មការ​ទន្លេ​មេគង្គ​ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ដោយ​មាន​មន្ត្រីចូលរួមពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមន្ត្រីក្រុមការងារ អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ​គឺ៖ ១/ បង្ហាញជូនចំណុចសំខាន់ៗនៃផែនការយុទ្ធសាស្ត្ររបស់MRC (២០១៦-២០២០) ទិដ្ឋភាពរួមនៃផែនការការងារឆ្នាំ២០១៧ និង ២០១៨ និង ២/ ពិនិត្យ ពិភាក្សា និងប្រមូលយោបល់ និងអនុសាសន៍ ពីអ្នកចូលរួមប្រជុំ លើសេចក្តីព្រាងផែនការការងាររបស់ MRC ឆ្នាំ២០១៨ ដើម្បីជាធាតុចូលសម្រាប់ពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់តំបន់​ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសឡាវ៕