កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក អ៊ូ សុផាន់ណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាមួយមន្ត្រីបៀវត្ស នៃនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល នៅសាលប្រជុំទីស្តីការក្រសួងមុខងារសាធារណៈ។
ឯកឧត្តម យក់ បុណ្ណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ប្រធានអង្គប្រជុំបានបញ្ជាក់ថា អនុក្រឹត្យនេះ គឺជាការកំណត់កែប្រែ និងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល ឆ្នាំចុងក្រោយនៃអណ្ណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ (២០១៣-២០១៨) ហើយអនុក្រឹត្យនេះនឹងចេញនាថ្ងៃទី១៧ ខែមីនា ២០១៨ និងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ៕
Hits: 2059