Developed by Khmer Focus

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក អ៊ូ សុផាន់ណា ប្រធាននាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូលរួម​ជាមួយ​មន្ត្រី​បៀវត្ស នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី ការ​កែប្រែ​ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​រាជការ​ស៊ីវិល នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​មុខងារ​សាធារណៈ។

ឯកឧត្តម យក់ បុណ្ណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ប្រធានអង្គប្រជុំបានបញ្ជាក់ថា អនុក្រឹត្យនេះ​ គឺជា​​ការកំណត់កែប្រែ​ និងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល ឆ្នាំចុងក្រោយនៃអណ្ណត្តិរាជរដ្ឋាភិបាល​ នីតិកាលទី៥ (២០១៣-២០១៨) ហើយអនុក្រឹត្យនេះនឹងចេញនាថ្ងៃទី១៧ ខែមីនា ២០១៨ និងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ៕