សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្តីពី ការសិក្សាលើគម្រោងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៨)
Category: CNMC
កំពង់ចាម៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្តីពី ការសិក្សាលើគម្រោងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកទន្លេមេគង្គ ភ្ជាប់ជាមួយអាងទន្លេសាប ដែលរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីអន្តរជាតិតំណាងប្រទេសឡាវ និងថៃ។
គោលបំណងនៃសិក្ខាសាលាគឺ៖ (១). បង្ហាញពីលទ្ធផលសម្រេចបានរបស់គម្រោង (២). ប្រមូលមតិយោបល់ពីអ្នកចូលរួមលើគម្រោង និង (៣). បន្តតាមដាននូវរាល់សកម្មភាពខាងមុខ៕
Hits: 2015